ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្ទៃក្នុងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងលិខិតគតិយុត្ត គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤

ថ្ងៃពុធ ៨ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤វេលាម៉ោង ៣:០០ នាទីរសៀល នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងលិខិតគតិយុត្ត គាំទ្រដល់ការអនុវត្តក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមនាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. ក្នុងគោលបំណង ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តចំនួន ៣ រួមមាន: (១) សេចក្តីព្រាងសារាចររបស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២) សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង(៣) សេចក្តីព្រាងប្រកាសស្តីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។

ព័ត៌មានទាក់ទង